ជិះម៉ូតូបុកគូទឡានដឹកលូ ពេញទំហឹង ផុងលលាដ៏ក្បាល ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 10:46
ថ្ងៃទី3 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ បុរសម្នាក់បានបែកក្បាល ផុងលលាដ៏ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារ ជិះម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្ត ISUZU ដឹកលូ ពីក្រោយពេញទំហឹង កាលពីវលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវលេខ១៦៣ កែងផ្លូវលេខ២៣២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅពេលកើតហេតុ មានរថយន្តម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-8357 បានដឹកលូ បើកតាមបណ្ដោយ ផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជើង ស្រាប់តែបុរសរងគ្រោះ ជិះម៉ូតូម៉ាក YAMAHA Q BIX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-1232 ធ្វើដំណើរ ស្របទិសគ្នា មកពីក្រោយយ៉ាងលឿន បានជ្រុលទៅបុក រថយន្តចំលូពេញទំហឹង បណ្ដាលឱ្យ មួកការពារសុវត្តិភាពបែក ខ្ទាតចូលក្នុងលូ រីឯម្ចាស់ម៉ូតូ ផុងលលាដ៏ក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង៕

Loading...