លុចស៊ីស RX 330 បើកទៅបុក ក្បាលនាគពុះចែកផ្លូវ ដាច់កាឡេទៅមុខលែងរួច
​ដោយ វត្តភ្នំ ម៉ោង 09:54
ថ្ងៃទី3 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ រថយន្ត លុចស៊ីស RX 330 បើកយ៉ាងលឿង ជ្រុលទៅបុក ក្បាលនាគពុះចែកផ្លូវ ខ្ទាតចេញពីជួរ ហើយរថយន្ត ដាច់កាឡេកង់ខាងឆ្វេង ទៅមុខលែងរួច កាលពីម៉ោង ១២និង ៥០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវ ព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តបង្ករ ម៉ាកលុចស៊ីស RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9499 បើកតាមបណ្ដោយ ផ្លូវព្រះសីហនុ ក្នុងទិសដៅ ពីកើតមកលិច យ៉ាងលឿន មកដល់ ស្តុបគីរីរម្យ ពុំដឹងថា មានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូត ជ្រុលទៅបុក ក្បាលនាគថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យខ្ទាតចេញពីជួរ ចំណែកឯរថយន្តបង្ករ ដាច់កាឡេកង់ខាងឆ្វេង ទៅមុខលែងរួច៕

Loading...