ចេញពីហូបការបងប្អូន ត្រឡប់ទៅផ្ទះវិញ បុកជាមួយឡាន ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 14:27
ថ្ងៃទី2 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ ដោយសារ បើកម៉ូតូចេញពី ហូបការបងប្អូន ត្រឡប់ទៅផ្ទះវិញ ក៏បុកជាមួយរថយន្ត កាលពីម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ សឿន ធៀក អាយុ ៤២ឆ្នាំ មុខរបរ ធ្វើការផ្នែកចាក់សាំង មានស្រុកកំណើត នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-9824 តាមបណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជើងយ៉ាងលឿន បានប៉ះជាមួយឡំប្រឺតា និងបន្តទៅបុក រថយន្តម៉ាកតូយ៉ូតា កាមរី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2D-1374 ក្នុងទិសដៅបញ្ច្រាសគ្នា ចំពីមុខពេញទំហឹង បណ្ដាលឲ្យប៉ើង ជនរងគ្រោះ ជាប់លើដំបូលរថយន្ត និងបានស្លាប់ នៅមន្ទីរពេទ្យ៕

Loading...