កំពុងជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវឡាន ford បុកប៉ើងបាត់បង់ជីវិតភ្លាមៗ ហើយបើករត់បាត់
​ដោយ វត្តភ្នំ ម៉ោង 10:49
ថ្ងៃទី22 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិសែនជ័យ ៖ បុរសម្នាក់ ត្រូវរថយន្តម៉ាក ford មួយគ្រឿងពណ៌ខ្មៅ មិនចាំស្លាកលេខ បើកយ៉ាងលឿន មកបុកពេញទំហឹង អូសតាមរថយន្តស្លាប់ភ្លាមៗ ពេលកំពុងជិះម៉ូតូ បត់ឆ្លងផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១:៤០ នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ចំណុចមុខផ្សាទំនើប ខេម៉ល ស្ថិតនៅតាមបណ្តោយ មហាវិថីចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ហ៊ន សាវន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាកម្មករ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល នៅសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តព្រៃវែង។ មុនកើតហេតុគេឃើញ បុរសជនរងគ្រោះ បានបើកម៉ូតូម៉ាក ហុងដា WAVE ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-4973 បើកចេញពីផ្លូវបេតុងរួចបត់ឆ្លង តាមបណ្តោយផ្លូវចោមចៅ ពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តម៉ាក Ford ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវវេងស្រេង ពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ខ្ទាតទៅចិញ្ចើមផ្លូវ ចំណែកបុរសរងគ្រោះ បានអូសតាមរថយន្ត បោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ៕

Loading...