ឡាន Ford Raptor បុកម៉ូតូ ស្កូបពី ប៉ើងទៅផ្ទប់ក្បែរបាំងថ្មនៅស្តុបបូកគោ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:24
ថ្ងៃទី21 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានបើករថយន្តម៉ាក Ford Raptor មកដល់ស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ស្កូបពី ជិះដោយបុរសម្នាក់យ៉ាងពេញទំហឹង ប៉ើងទៅផ្ទប់ក្បែរបាំងថ្ម បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ចំណុចស្តុបបូកគោ ស្ថិតនៅលើផ្លូវព្រះមុន្នីវង្ស កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា ស្កូបពី ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KC-4546 ជិះដោយម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតមកលិច ឆ្លងស្តុបផ្លូវបំបែកជាបួន ក្នុងល្បឿនលឿន ឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តបង្កម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខ ឧ.មានជ័យ 2C-6669 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ពីត្បូងមកជើង ក្នុងល្បឿនលឿន មិនបង្អង់ក៏ជ្រុលបុកម៉ូតូពេញទំហឹង ប៉ើងផ្ទប់ក្បែនិងរបាំងថ្ម បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ៕

Loading...