ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកឡាន ALPHARD បើកបត់ឆ្លងផ្លូវ របួសធ្ងន់ម្នាក់
ខណ្ឌដូនពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះភ្លាមៗ ដោយសារជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ម៉ាក ALPHARD បើកបត់ឆ្លងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩:២០ នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស កែងផ្លូវ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-6103 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងមកត្បូង បានបត់ឆ្វេងបម្រុងឆ្ពោះទៅតាមបណ្តោយផ្លូវ៨៨ ក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1C-8706 ជិះដោយបុរសម្នាក់ ទិសដៅបញ្រ្ចាស់គ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បុកផ្ទប់រថយន្ត ALPHARD ចំពាក់កណ្តាល ចំហៀងខាងស្តាំ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់៕
Loading...