ឆក់ទូរស័ព្ទអាយហ្វូន 15 ProMax បានហើយ តែត្រូវកង់បីជិះបំបុកបណ្តាលឲ្យដួល ឃាត់ខ្លួនបានម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:56
ថ្ងៃទី7 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ ជនសង្ស័យមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាព ឆក់ទូរសព្ទម៉ាក អាយហ្វូន 15 ProMax ពីបុរសជាគ្រូបង្រៀនម្នាក់ បានសម្រចរួចជិះគេចខ្លួន តែត្រូវបានកង់បីជិះបំបុក បណ្តាលឲ្យដួល ត្រូវពលរដ្ឋឃាត់បានម្នាក់ ចំណែកបក្ខពួក ៣នាក់ទៀត យកទូរស័ព្ទជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៧:៣០ នាទី យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហុង អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅម្តុំ ភូមិសាមគ្គី ក្នុងខណ្ឌឬស្សីកែវ ។ មុនពេលកើតហេតុ គេឃើញកង់បីមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GX-6495 បើកដឹកបុរសរងគ្រោះ ជាគ្រូបង្រៀន ចេញពីសាលា ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងមកត្បូង លើ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា ៤នាក់ម៉ូតូ ២គ្រឿង មួយគ្រឿង ឆក់យកទូរស័ព្ទ ពីបុរសរងគ្រោះ បានសម្រេចហើយ ជិះរត់គេច តែត្រូវអ្នករត់កង់បី បួងចង្កូតងាកទៅបុកម៉ូតូ បណ្តាលឲ្យដួល ចាប់បានម្នាក់៕

Loading...