ចេញពីក្លិបគេដេញកាប់ពីក្រោយ ជិះម៉ូតូជ្រុលទៅបុកខឿនផ្លូវ ដួលបោកក្បាល ស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 11:18
ថ្ងៃទី4 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ យុវជន ២នាក់ ត្រូវបានក្មេងស្ទាវមួយក្រុម ជិះម៉ូតូដេញកាប់ពីក្រោយ ភ័យក៏ជិះម៉ូតូរត់គេច ជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាល ស្លាប់ម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៣នឹង១៥ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ណាង អាយុជាង ២០ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារព្រៃទារ ខណ្ឌពោធិ៍សែនជ័យ។ មិត្តភក្កិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងបុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ 1V-1967 ឌុបគ្នាចេញពី ក្លឹបកម្សាន្តមួយកន្លែង ម្តុំផ្លូវវ៉េងស្រេង បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវ និងកាំបិត បានជិះប្រដេញកាប់តាមពីក្រោយ ហើយពួកគេ ជិះរត់គេចរហូតមកដល់ បណ្តោយផ្លូវ វិមានឈ្នះឈ្នះ ក៏បានដួលម៉ូតូជ្រុសបុកខឿនផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ នឹងរងរបួសធ្ងន់ម្នាក់៕

Loading...