បត់ម៉ូតូប្រុងឆ្លងផ្លូវ ត្រូវឡានសាំយ៉ុង បើកមកលឿនបុកពេញទំហឹង រួចកិនចំក្បាល ស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:04
ថ្ងៃទី20 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់បានបែកក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុ ពេលបើកម៉ូតូបម្រុងបត់ឆ្លងផ្លូវ ត្រូវរថយន្តសាំយ៉ុង បើកមកលឿនបុកពេញទំហឹង រួចកិនចំក្បាល រីឯអ្នកបើករថយន្តបង្ក បានរត់គេខ្លួនបាត់ស្រមោល កាលពីម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ ផល ស៊ីថេន អាយុ ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ជាមួយប្រពន្ធ មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7653 ចេញពីផ្លូវលំមួយខ្សែ ក្នុងទិសដៅពីលិចទៅកើត បានបត់ឡើងផ្លូវបេតុងមួយខ្សែទៀត ស្របពេលនោះក៏មាន រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AE-3364 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ ពេញទំហឹងបណ្តាលឱ្យដួល រួចកិនពីលើបន្ថែម បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តបង្កបាន រត់គេចបាត់ស្រមោល៕

Loading...