ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ ឯកសណ្ឋានប្រហាក់ប្រហែលគ្នា នឹងនគរបាល ឬយោធា និងប្រើប្រាស់សារធាតុញៀន
​ដោយ វត្តភ្នំ ម៉ោង 10:56
ថ្ងៃទី19 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកស្វាយចេក ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គុជ វិតី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីប្រើប្រាស់ ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា នឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៧និង៣០ នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច ដកហូតវត្ថុតាងឯកសណ្ឋា នពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន ០១កំប្លេរ, ស្បែក ជើងកវែងចំនួន ០១គូ, ស្បែកជើងកខ្លី ចំនួន១គូ, មួកឆាងពណ៌ទឹកប៊ិច ចំនួន២, មួកប៉េរ៉េចំនួន០១, ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១, ខ្សែក្រវ៉ាត់ធំ(ស៊ិនណារ៉ុង)ចំនួន ០១, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា ចំនួន០១, អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន០១, ១០-ពិលពណ៌ខ្មៅ ចំនួន ១, ១១-ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន០១, កាបូប ស្ពាយពណ៌ខ្មៅចំនួន០១, កាបូបដាក់ប្រាក់ ចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០១សន្លឹក។ មុនពេលឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក បានទទួលព័ត៌មាន ពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រថា មានករណីប្រើ ប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថនៅចំណុចខាងលើ និង បានស្នើសុំឱ្យ មន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ចុះទៅពិនិត្យ៕

Loading...