សង្ស័យស្រវឹង បើករថយន្តបុករះកន្លែងលក់ផ្លែឈើ នៅស្តុបកោសដូង រត់ចែកជើងគ្នា
​ដោយ វត្តភ្នំ ម៉ោង 12:19
ថ្ងៃទី16 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តបុករះកន្លែងលក់ផ្លែឈើ រងការខូចខាត តែមិនមាននរណាម្នាក់ របួសនោះទេ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២៣០ កែងនិងផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបកោសដូង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្តម៉ាក ឡិចស៊ីស RX400h ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7352 ទិសដៅពីលិចទៅកើត ជ្រុលទៅបុករះកន្លែងលក់ផ្លែឈើ នៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យផ្លែឈើខ្ទាតរាយប៉ាយ ហើយអ្នកលក់ដូររត់ចែកជើងគ្នា មិនមាននរណាម្នាក់ រងរបួសនោះទេ៕

Loading...