ឡាន BMW បើកលឿនមិនប្រយ័ត្ន បុកចូលផ្ទះប្រជាពលរដ្ឋ ក្រឡាប់ផ្ងារជើង
​ដោយ វត្តភ្នំ ម៉ោង 08:48
ថ្ងៃទី1 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌឬស្សីកែវ ៖ រថយន្តស៊េរីទំនើប ម៉ាក BMW មួយគ្រឿង បើកក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង ខូចខាតស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០០ នាទីយប់ ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៤ ចំណុចក្បែរ រង្វង់មូលកាំកូស៊ីធី ស្ថិតនៅលើផ្លូវ ឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មុនដំបូង គេឃើញរថយន្តស៊េរីទំនើបម៉ាក BMWមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា F80.8898 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅ ពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករបងអស់ពីរផ្ទាំង រួចបន្តល្បឿនទៅបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង រងការខូចខាត ស្ទើរទាំងស្រុង តែសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស៕

Loading...