ឡាន fortuner ទៅបើកបុករទេះលក់មីឆា និងកន្លែងលក់គ្រឿងភេសជ្ជៈ រាយប៉ាយពេញផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 15:21
ថ្ងៃទី24 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ បានបើករថយន្តម៉ាក fortuner បានរេចង្កូតទៅបុករះរទេះលក់មីឆា និងកន្លែងលក់គ្រឿងភេសជ្ជៈ បណ្តាលឲ្យរាយប៉ាយពេញផ្លូវ រងការខូចខាត តែជនបង្កមិនឈប់ដោះស្រាយ បែរជាព្យាយាមបើករត់គេច រហូតជនរងគ្រោះ តាមឃាត់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចំណុចមុខផ្សារទំនើប អ៊ីអន៣ តាមផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនដំបូងគេឃើញ រថយន្តបង្កម៉ាក fortuner មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6138 បើកតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករទេះលក់ដូរមីឆា និងម៉ូតូសណ្តោងរ៉ឺម៉កលក់គ្រឿងភេសជ្ជៈ រាយប៉ាយពេញផ្លូវ និងរងការខូចខាតសម្ភារៈជាច្រើន។ ថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បែរជាព្យាយាមបើករត់ ប្រុងបត់ចូលទៅក្នុងបុរីមួយកន្លែងតា មបណ្តោយផ្លូវ ៥០ម៉ែត្រ តែត្រូវខាងជនរងគ្រោះតាមទាន់ ឃាត់ប្រគល់ឱ្យសមត្ថកិច្ច៕

Loading...