ឡាន CRV បួងចង្កូតបត់ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកកិនម៉ូតូ ហុងដាឌ្រីម របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:09
ថ្ងៃទី16 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បើករថយន្តម៉ាក CRVមួយគ្រឿង បួងចង្កូតបត់ឆ្លងផ្លូវ មិនប្រយ័ត្ន ជ្រុលទៅបុកកិនម៉ូតូ ហុងដាឌ្រីម ជិះដោយប្តីប្រពន្ធរួមនិងកូនតូច ៣នាក់ បណ្តាលឲ្យស្រ្តីជាប្រពន្ធ រងរបួសធ្ងន់ ចំណែកបុរសជាប្តីនិងកូន រងរបួសតិចតួច កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ចំណុចស្តុបទួលពង្រ លើផ្លូវវេងស្រេង កែងផ្លូវ ៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ធំ 1L-6389 ជិះដោយប្តីប្រពន្ធ និងកូនតូចមានគ្នា ៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចកើតហេតុ នៅស្តុបទួលពង្រ បានបត់ស្តាំកាត់តាមផ្លូវ ៣០ម៉ែត្រ ពេលបត់ដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2W-9870 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវវេងស្រេង ទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូង រួចបួងបត់ឆ្វេងបម្រុងកាត់តាម បណ្តោយផ្លូវ ៣០ម៉ែត្រ ក៏ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យដួល រួចកិនអូសជាច្រើនម៉ែត្រ៕

Loading...