បើកឡានលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន ០៣កង់
​ដោយ វត្តភ្នំ ម៉ោង 08:46
ថ្ងៃទី11 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ រថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿង បើកយ៉ាងលឿន មិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ចំនួន ០៣កង់ រងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ០១និង០៥ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុប កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ឡិចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7905 បើកតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងមកត្បូង ទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត ចំនួន ០១កង់ និងបន្តបុករះរបាំងថ្ម ថែមចំនួន ០២កង់ទៀត រងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគេឃើញនារីម្នាក់ ជាតៃកុងបានបើកទ្វារចុះ ពីរថយន្តបង្ក គេចចេញពីកន្លែងកើតហេតុបាត់ទៅ៕

Loading...