បុរសម្នាក់បាត់បង់ជីវិត មានស្នាមចាក់មួយកាំបិត ចំពីក្រោយខ្នង ចំហៀងស្មារខាងឆ្វេង
​ដោយ វត្តភ្នំ ម៉ោង 09:10
ថ្ងៃទី10 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់ក្នុងថ្លុកឈាម ដោយត្រូវបានជនសង្ស័យ មិនស្គាល់មុខ ចាក់មួយកាំបិត ចំពីក្រោយខ្នង ចំហៀងស្មារខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីរវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូល ថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ លើផ្លូវបេតុង កែងផ្លូវ២៧១ ចំណុចក្បែគល់ស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ កន វឿន ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ជាមួយគ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ មុនដំបូង មានប្រជាពលរដ្ឋដើរហាត់ប្រាណ ក៏ប្រទះឃើញបុរសរងគ្រោះ ដេកដួលទាំងផ្កាប់មុខក្នុងថ្លុកឈាម ហើយសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ចុះមកទីតាំងកើតហេតុ និងយកខ្សែហ៊ុមព័ទ្ធ ទាក់ទងទៅខាងជំនាញ កោសល្យវិច័យ ដើម្បីឲ្យចុះមកពិនិត្យ៕

Loading...