ឡានកុងតឺន័រ ​គេចពីម៉ូតូឡើងលើសួនពុះចែកទ្រូងផ្លូវ បុកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 08:37
ថ្ងៃទី7 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖​  រថយន្តសណ្ដោង កុងតឺន័រដឹកទំនិញធុនធំ មួយគ្រឿង បើក​គេចពីម៉ូតូ ឡើងលើសួនពុះចែកទ្រូងផ្លូវ ទៅបុកបង្គោល ស្លាកសញ្ញាចរាចរណ៍មួយដើម និងបង្គោលភ្លើងបំភ្លឺផ្លូវ ដួលរាបដល់ដី រងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប៩២ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ​ គេឃើញបុរសម្នាក់ បើកករថយន្តសណ្ដោងទូកុងតឺន័រ ដឹកទំនិញធុនធំមួយគ្រឿង​ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02-3-2363 ដោយបិទឡូហ្គោនៅពីមុខ កងដឹកជញ្ជូន M70 តាមបណ្ដោយផ្លូវហាណូយ ​ក្នុងទិសដៅពីជើងទៅត្បូងយ៉ាង​លឿន​ បានគេចពីម៉ូតូមួយគ្រឿង បើកកាត់ពីមុខ​ ក៏រេចង្កូតឡើងលើសួន ពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើម​ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ដួលរាបដល់ដី រងការខូចខាតយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ៕

Loading...