កំពុងជិះម៉ូតូទៅរកប្រពន្ធ នៅជាយដែន ត្រូវឡានបុកបាត់បង់ជីវិត យ៉ាងអាណោចអាធ័៍ម
​ដោយ វត្តភ្នំ ម៉ោង 11:23
ថ្ងៃទី6 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកព្រះនេត្រព្រះ ៖ បុរសម្នាក់ ត្រូវរថយន្តបុក ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង យ៉ាងអាណោចអាធ័៍ម ពេលកំពុងជិះម៉ូតូ ទៅរកប្រពន្ធ នៅជាយដែន កាលពីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ជនរងគ្រោះ ឈ្មោះ ផល ជុយ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1A.3939 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយរថយន្ត ហាយឡេនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AW.0863 ដែលបើកបរបញ្ច្រាសទិសគ្នា ពីលិចទៅកើតក្នុងល្បឿនលឿន បណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុ៕

Loading...