ឡានព្រូសបើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម បង្កាន់ដៃស្ពានអាកាស ៥មករា ឆេះខ្ទេច
​ដោយ វត្តភ្នំ ម៉ោង 09:48
ថ្ងៃទី5 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ ភ្លៀវជនជាតិកូរ៉េ ២នាក់ បានរងរបួស ដោយសារ រថយន្តតាក់ស៊ី មួយគ្រឿង បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម បង្កាន់ដៃស្ពានអាកាស ៥មករា ពេញទំហឹង បង្កជាអណ្តាតភ្លើង ឆាបឆេះរថយន្តគ្មានសល់ កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុច ស្ពានអាកាស៥មករា តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ព្រុស ពណ៌ស្លែ មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន បានរេចង្កូតទៅបុក បង្កាន់ដៃស្ពាន អាកាស ៥មករា ពេញទំហឹង បង្កជាអណ្តាតភ្លើង ឆាបឆេះរថយន្តគ្មានសល់ រហូតកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានយករថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង មកបាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញ តែរថយន្តត្រូវបានបំផ្លាញ ស្ទើរតែទាំងស្រុង នៅសល់តែគ្រោងដែកប៉ុណ្ណោះ៕

Loading...