ភ្លើងឆេះឃ្លាំងដេរគ័ររោងការ មួយកន្លែង ខាតបង់ទ្រព្យសម្បត្តិជាង ៦០០០ដុល្លារ
​ដោយ វត្តភ្នំ ម៉ោង 08:57
ថ្ងៃទី5 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកកៀនស្វាយ ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យ លេបត្របាក់ ឃ្លាំងដេរគ័រ រោងការមួយកន្លែង ខូចខាត និងបាត់ទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ជាង ៦០០០ដុល្លារ សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១៧និង០៥ នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល

សមត្ថកិច្ច បានឲ្យដឹងថា ឃ្លាំងដែលត្រូវអគ្គីភ័យលេបត្របាក់ សាងសង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី ទំហំ ១១ម៉ែត្រ x ៥៥ ម៉ែត្រ ឆេះខូចខាតទាំងស្រុង ជារបស់ឈ្មោះ ជន ចាន់ថន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័ររោងការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ សម្ភារ:ខូចខាតរួមមាន ៖ គ្រឿងដេគ័រ មុខរោងការ ខូចខាតដែកនិងបន្ទះក្តា សរុបជាទឹកប្រាក់ប្រមាណជា ៦.០០០ ដុល្លារសហរដ្ឋអាមេរិក៕

Loading...