ស្រវឹងបើកឡានលឿន ទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក និងបង្គោលភ្លើងបាក់មួយដើម
​ដោយ វត្តភ្នំ ម៉ោង 09:49
ថ្ងៃទី2 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្ត ក្នុងល្បឿនលឿន តាមមកដោយផ្លូវ ៦០ម៉ែត្រ ទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក ពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កបានជ្រុលទៅបុក បង្គោលភ្លើងបាក់មួយដើម ទៅមុខលែងរួច កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1K-2432 តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែមានរថយន្ត ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3361 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹង ស្របទិសគ្នាពីជើងមកត្បូង ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយ ម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើង ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យបាក់រាបដល់ដី ទើបរថយន្ត ទៅមុខលែងរួច៕

Loading...