លុចស៊ីស Lx- 570 បើកមិនប្រយ័ត្ន បុកជាមួយ CHEVROLET ពីចំហៀងពេញទំហឹង នៅស្តុប ២៤ម ម៉ោង
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី30 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តម៉ាក លុចស៊ីស Lx- 570 មួយគ្រឿង បើកមិនប្រយ័ត្ន ជ្រុលបុកជាមួយ រថយន្តម៉ាក CHEVROLET ពីចំហៀងពេញទំហឹង រងការខូចខាតយ៉ាងដំណំ និងរងរបួសប្រុសស្រីក្មេងចាស់ ២នាក់ កាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុប ២៤ ម៉ោង តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញរថយន្តម៉ាក Lexus Lx-570 KORO ពណ៌ស ពាក់ស្លាកលេខ កម្ពុជា H-NARY 99 មានប្រុសស្រីក្មេងចាស់ ៤នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេច ជា ស៊ីម ក្នុងទិសដៅពីលិចទៅកើត ជ្រុលបុកជាមួយរថយន្តម៉ាក CHEVORLET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5025 បើកតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង ពីចំហៀងខាងស្តាំ ពេញទំហឹង រងការខូចខាតរៀងខ្លួន និងបណ្ដាលឲ្យភាគីខាងរថយន្ត Lexus 570 របួសប្រុសស្រីក្មេងចាស់ ២នាក់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះភ្លាមៗ ៕

Loading...