តារាចម្រៀង ពេជ្រ រដ្ឋា ដួលម៉ូតូបោកទៅនឹងថ្នល់ រងរបួសធ្ងន់ និងបាត់បង់ជីវិតនៅមន្ទីរពេទ្យ
​ដោយ វត្តភ្នំ ម៉ោង 09:11
ថ្ងៃទី29 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកភ្នំក្រវាញ ៖ លោក ពេជ្រ រដ្ឋា តារាចម្រៀង ផលិតកម្មថោន បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោងប្រមាណ ១២និង២៤ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៧-២៨ ស្ថិតនៅភូមិព្រែកទី-៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍ជាបឋម នៃអធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា លោក ពេជ្រ រដ្ឋា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀង មានទីលំនៅ ភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្បែរកន្លែងកើតហេតុ។ ជនរងគ្រោះ ពេជ្រ រដ្ឋា នៅវេលាខាងលើ បានចេញដំណើរពីកម្មវិធី អាពាហ៍ពិពាហ៍ នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I 0443 ក្នុងគោលបំណងទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ បានដួលម៉ូតូ បោកទៅនឹងថ្នល់ រងរបួសធ្ងន់ ក្រុមគ្រួសារ និងអាជ្ញាធរ បានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានបាត់បង់ជីវិត៕

Loading...