ឆក់កាបូបជនបរទេស បានសម្រេច តែរត់មិនរួច ប៉ូលិសចាប់វាយខ្នោះ
​ដោយ វត្តភ្នំ ម៉ោង 09:02
ថ្ងៃទី9 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាក់ស្ដែង ពីបទលួច មានស្ថានទម្ងន់ទោស ឆក់កាបូបយួរដៃ ជនជាតិស្វីស កាលពីវេលាម៉ោង ១៩និង៤៥ នាទី ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុច មុខផ្ទះលេខ៦ ផ្លូវលេខ២១៥ កែងផ្លូវលេខ១៣៤ ក្រុមទី២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ មាស រៈទិត្យ ហៅទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ មិនចាំលេខ ផ្លូវរថភ្លើង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចចាប់បាន ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខ ស្វាយរៀង 1O -3022 ជារបស់ជនសង្ស័យខាងលើ ជិះធ្វើសកម្មភាព ឆក់និងកាបូបយួរដៃ ពណ៌ខ្មៅ ចំនួន១ ក្នុងនោះមាន ទូរស័ព្ទដៃម៉ាក I phone XR ពណ៌ខ្មៅ , ប្រាក់ដុល្លារចំនួន ១០០$ និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិស្វីស ចំនួន ១សន្លឹក ជារបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់យក បានប្រគល់ជូន ជនរងគ្រោះវិញ តាមការស្នើសុំ៕

Loading...