ស្រីស្អាតបើកឡាន MG បុកសួនច្បារពុះចែកទ្រូងផ្លូវ ពេលមេឃកំពុងភ្លៀង
​ដោយ វត្តភ្នំ ម៉ោង 09:36
ថ្ងៃទី11 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ នារីម្នាក់ បើករថយន្ត ម៉ាក MG ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុក សួនច្បារពុះចែកទ្រូងផ្លូវ ពេលមេឃកំពុងភ្លៀង រងការខូចខាត ជាច្រើនម៉ែត្រ រីឯរថយន្តកល់ជាប់ ទៅមុខលែងរួច កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាម បណ្ដោយផ្លូវR5 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញនារីម្នាក់ បើករថយន្ត ម៉ាក MG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-8996 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោង បានរេចង្កូត ទៅបុក សួនពុះចែកទ្រូងផ្លូវ ខូចខាតអស់ ៤ម៉ែត្រ ចំណែករថយន្ត កល់ជាប់លើទ្រូងផ្លូវ រងការខូចខាត ទៅមុខលែងរួច។ ភាគីរថយន្ត បានចេញសំណង ថ្លៃការខូចខាត ទៅឲ្យខាង ភាគីក្រុមហ៊ុន ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕

Loading...