ភ្លើងឆេះឃ្លាំង បណ្តាលឲ្យឡានស៊េរីទំនើប ៣គ្រឿង ខូចខ្ទេចទាំងស្រុង
​ដោយ វត្តភ្នំ ម៉ោង 13:15
ថ្ងៃទី10 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ ករណីអគ្គិភ័យ ឆាបឆេះឃ្លាំង លក់រថយន្ត មួយកន្លែង បណ្តាលឲ្យ រថយន្តស៊េរីទំនើប ចំនួន ៣គ្រឿង ឆាបឆេះខ្ទេចទាំងស្រុង និងសម្ភារ ជាគ្រឿងបន្លាស់រថយន្ត មួយចំនួនទៀត បានរងការខូចខាត កាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ១៨២ ក្នុងភូមិ៨ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ ទំនងជា មានការឆ្លងភ្លើង ក៏ឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ បាននាំគ្នា យកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ ក៏មិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ទៅ កម្លាំងជំនាញ បញ្ជូនរថយន្ត អគ្គិភ័យ មកជួយធ្វើអន្តរាគមន៍ ដោយបានចេញរថយន្តពន្លត់អគ្គិភ័យ ០៦គ្រឿងមកបាញ់ទឹកពន្លត់។ តែអគ្គិភ័យនេះ មិនបង្កគ្រោះថ្នាក់ ដល់មនុស្ស និងផ្ទះអ្នកជិតខាងឡើយ៕

 

Loading...