ជិះម៉ូតូបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវឡានលុចស៊ីសបុក ដាច់កន្ទុយ
​ដោយ វត្តភ្នំ ម៉ោង 09:48
ថ្ងៃទី10 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ នារីម្នាក់ ក្នុងចំណោម ២នាក់ បានរងរបួសធ្ងន់ ដោយសារ ជិះម៉ូតូ បត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្ត លុចស៊ីស rx -300 បើកមកពីក្រោយ ចាប់ហ្វ្រាំងមិនជាប់ ជ្រុលបុកបណ្ដាលឲ្យម៉ូតូ ដាច់កន្ទុយ និងដាច់ស្លាកលេខ ចេញពីតួ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខ ក្រុមហ៊ុនតេលា តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញនារី ២នាក់ ជិះម៉ូតូហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IV-2310 ធ្វើដំណើរ ទិសដៅពីលិចទៅកើត បានបត់ឆ្វេងដៃ បំណងត្រឡប់ក្រោយវិញ ក៏មានរថយន្ត លុចស៊ីស rx- 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4205 បើកមកពីក្រោយ ចាប់ប្រាំងមិនជាប់ ជ្រុលបុកម៉ូតូ ពីចំហៀងខាងក្រោយ បណ្ដាលឲ្យដាច់កន្ទុយ និងដាច់ស្លាកលេខ ចេញពីតួ និងរបួសនារីម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕

Loading...