ឡានបុកម៉ូតូពីក្រោយ កិនបុរសម្នាក់ស្លាប់ ទាំងកណ្តាលថ្ងៃត្រង់
​ដោយ វត្តភ្នំ ម៉ោង 14:14
ថ្ងៃទី9 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ ត្រូវបានរថយន្តដឹកទំនិញ បុកពីក្រោយពេញទំហឹង អូសម៉ូតូជាច្រើនម៉ែត្រ ស្លាប់ក្រោមកង់រថយន្ត មើលទៅ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ទី០៩ ខែមករា ឆ្នាំ២០២៣ សិ្ថតនៅតាម បណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បើកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AA-6164 ទិសដៅពីកើតមកលិច ស្របទិសគ្នា ជាមួយរថយន្ដដឹកទំនិញ មួយគ្រឿង ពណ៌ស លាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3G-4732 ហើយរថយន្ត ជ្រុលទៅបុកម៉ូតូពីក្រោយ អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យ អ្នកបើកម៉ូតូស្លាប់ក្រោមកង់រថយន្ត យ៉ាងអណោចអធ័ម៕

Loading...