ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល ឡានមកដល់កិន របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:02
ថ្ងៃទី4 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ យុវជន ២នាក់បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូ ទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួល ត្រូវរថយន្តបែនដឹកដី បុកនិងកិនម៉ូតូ ជាប់ខាងក្រោមរថយន្ត កាលវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុងកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគា គេឃើញយុវជនម្នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កំពង់ចាម 1S -8603 និងម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IA-5982 ធ្វើដំណើរ ទិសពីជើងទៅត្បូង បានទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យម៉ូតូវ៉េវដួល អូសទៅបុករបងថ្ម ផ្ទះប្រជាពរដ្ឋ រងរបួសបែកក្បាល ចំណែកភាគីម៉ូតូហុងដាឌ្រីម ដួលមកខាងឆ្វេងដៃ ត្រូវរថយន្តបែនដឹកដី បើកបញ្ច្រាសទិសគ្នា កិនម៉ូតូខ្ទេច ហើយម្ចាស់ម៉ូតូទាំង ២នាក់ រងរបួសធ្ងន់៕

Loading...