​ជិះ​ម៉ូតូ​ជូន​មិត្តភក្តិ​ទៅផ្ទះ ត្រលប់​មកវិញ ត្រូវ​ចោរឆក់​កាបូប ដួល​រងរបួស​ធ្ងន់​
​ដោយ វត្តភ្នំ ម៉ោង 14:37
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នា​ក់​ជិះ​​ម៉ូតូ ជូន​មិ​ត្តភ​ក្តិ​​ទៅផ្ទះ រួច​​ជិះ​ត្រ​ឡប់​មក​វិញ មិន​ទាន់​ដ​ល់ផ្ទះ​​ផង ត្រូវ​​​ជន​ស​​ង្ស​យ័ ២​​នាក់ ជិះ​មួ​យ​គ្រឿង  ធ្វើ​ស​កម្មភា​ព ឆក់​កា​បូ​បស្ពា​យ មិនបាន​​ស​ម្រេ​ច ដួល​​បោក​​នឹ​ង​ថ្នល់ រង​របួស​​បែក​​មុខ បែក​មា​ត់ កាល​ពី​វេលា​ម៉ោង ៨​និង​៥០ នាទី​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​លេខ​១៨២ ខាងកើត​ប៉ុស្តិ៍ នគរបាល សង្កាត់​ទឹកល្អក់​៣ ប្រមាណ​ជាង ២០​ម៉ែត្រ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោគ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ មានឈ្មោះ នួន កញ្ជ​នី ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ផ្ទះជួល មួយកន្លែង ក្បែរ​ផ្សារ ជិន​ណាន ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ស្ត្រី​ម្នាក់​ជា​មិត្តភក្តិ ជនរងគ្រោះ ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ស្វាយរៀង 1B-7628 មក​ស្តារ​ការងារ ក្នុង​មន្ទីរពេទ្យ រុស្សី ដល់ពេល ចប់​ម៉ោង​ការងារ ក៏បាន​ឌុប​គាត់​មក​ផ្ទះ នៅ​ម្តុំ​សាលារៀន វ៉ាន់ដា ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន  រួច​ជនរងគ្រោះ បាន​បន្តដំណើរ តែ​ម្នាក់​ដំ​ដៅ​ទៅផ្ទះ ក៏​ជួប​ចោរឆក់ រងរបួស​ធ្ងន់​តែម្តង​៕ 

P 1302A3 P 1302A4

Loading...