មិនដឹង​ជាមាន​រឿង​អ្វី បុរស​ម្នាក់​រត់​ចូល ក្រោម​កង់ឡាន កិន​ស្លាប់​មួយ​រំពេច​
​ដោយ វត្តភ្នំ ម៉ោង 13:35
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ជា អ្នក​ថ្មើ​​ជើ​ង​​ម្នាក់ បាន​​ស្លាប់ នៅ​ក​ន្លែង​កើត​ហេតុ ដោ​យ​សារ រថ​យន្ត​​ដឹក​ទំនិញ បើក​​កិន​ពេ​ល​កំពុ​ង ដើរ​ឆ្ល​ង​ផ្លូវ កាលពី​​វេ​លា​​ម៉ោង ១៨​​និង​​២៥ នាទី ថ្ងៃទី​​១២ ខែ​កុម្ភៈ ឆ្នាំ​២០​១៨ នៅ​ខាង​មុខ​យា​ន​ដ្ឋាន​ តារា ​សំ​ណាង តាម​បណ្តោយ​ផ្លូវ​១១៥ ក្នុងភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក HINO ពណ៌​ខៀវ ពាក់​ផ្លាកលេខ ក្រុងព្រះសីហនុ 3A.1168 អ្នកបើកបរ មិនទាន់​ស្គាល់ អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត ពេលមកដល់ ចំណុចកើតហេតុ មាន​អ្នក​ថ្មើរជើង មិនទាន់​ស្គាល់ អត្តសញ្ញាណ បាន​ដើរ​ក្នុងទិសដៅ ពី​លិចទៅ​កើត ពេលនោះ អ្នក​ថ្មើរជើង ក៏បាន​ឈប់ ហើយ​បាន​រត់​ចូល ទៅ​ក្រោម​កង់​រថយន្ត ផ្នែក​ខាងក្រោយ ចំហៀង​ខាងស្តាំ បណ្តាលអោយ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​វាស់វែង សាកសព​ត្រូវបាន រថយន្ត​សង្គ្រោះ របស់​ស្នងការ ខេត្តកណ្តាល ដឹក​យកទៅ​តម្កល់ នៅ​សាល​សព មន្ទីរពេទ្យ បង្អែក​ជ័យជំនះ ដើម្បី​រង់ចាំ​បងប្អូន មក​ទទួលយក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​។ រីឯរ​រថយន្ត ត្រូវបាន​ផ្នែក​ជំនាញ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​កសាង សំណុំរឿង ចាត់ការ តាម​នីតិវិធី​ច្បាប់​៕

P 1302A9 P 1302A20

Loading...