ឡាន​សណ្តោង បុក​ជាមួយ ហាយ​ឡិន​ឌ័​រ ប៉ើង​ធ្លាក់​ផ្លូវ របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 12:02
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់​ បាន​រ​ង​រ​បួស យ៉ា​ង​ដំណំ ដោ​យសារ រថយន្ត​ស​ណ្តោ​ង បើ​ក​​បុក​​ជាមួយ រថ​យន្ត ហាយ​​ឡិន​​ឌ័​រ នៅវេលា​​ម៉ោង ​៦​និ​ង​៤០ នាទី ​ថ្ងៃទី​​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ លើផ្លូវ​ជា​តិ​លេ​ខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ លេខ​​១៦១-១៦២ ស្ថិត​នៅក្នុង ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង រវាង​រថយន្ត​ធុន​ធំ ពណ៌​ស លាយ​ប្រផេះ គ្មាន​ផ្លាកលេខ សណ្តោង​រឺ​ម៉ក ដែលមាន​ទិសដៅ ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ បាន​រ៉េ​ចង្កូត ទៅបុក​រថយន្ត ១​គ្រឿង ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ 2AF-1064 មាន​ទិសដៅ​ផ្ទុយគ្នា អ្នកបើកបរ​ឈ្មោះ ជួន វិចិត្រ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ មាន​អ្នករួមដំណើរ ចំនួន ២​នាក់​។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ រងរបួស​មនុស្ស​ម្នាក់ ឈ្មោះ HOYNH VAN HIEN ជនជាតិ​វៀតណាម ជា​អ្នករួមដំណើរ ត្រូវ​បញ្ជូនទៅ ព្យាបាល នៅ​គ្លីនិក លិ​គឹម​ឌី វាលរេញ​៕

P 1302A13 P 1302A7 P 1302A6

Loading...