សង្ស័យ​រឿង​ប្រចណ្ឌ នារី​វ័យក្មេង​ម្នាក់ ត្រូវ​ប្រុស​ស្នេហ៍ វាយ​ឡើង​បែក​មុខ​
​ដោយ វត្តភ្នំ ម៉ោង 11:52
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកណ្ដាល ៖ សង្ស័យ​រឿ​ង​ប្រ​ចណ្ឌ នា​រី​វ័យ​ក្មេ​ង​ម្នាក់ ត្រូវ​ប្រុ​ស​​ស្នេហ៍ វាយ​​ឡើង​​ទ្រម​ខ្លួន បង្ក​​ការភ្ញា​ក់​ផ្អើល ដល់​ស​មត្ថកិ​ច្ច ចុះ​ជួយ​​អន្ត​រាគ​មន៍ កាល​ពី​វេលា​​ម៉ោ​ង ១០​យប់ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០​១៨ នៅ​ចំ​ណុច ភូមិ​​ព្រៃ​បាំ​ង ឃុំ​ស៊ីធ​រ ស្រុក​​ខ្សាច់កណ្តាល ខេត្តកណ្ដាល ។ 

​នារី​រងគ្រោះ ឈ្មោះ សេង សំអាង អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ទួល​ពង្រ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល  មក​ស្នាក់នៅ​រកស៊ី ជាមួយ​ប្រុស​ស្នេហ៍ នៅ​ភូមិ​កើតហេតុ​។ ចំណែក​ជនដៃដល់ ឈ្មោះ សឺ​ម សើ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទូរ​សព្ទ័ ប្រាប់​ជនសង្ស័យ ឲ្យ​យក​ខោ និង​ទូ​សព្ទ័ មក​ឲ្យ​ខ្លួន រួចហើយ ឯង​ទៅណា​ក៏​ទៅៗ​។​

​មួយសន្ទុះ ក្រោយមក ជនសង្ស័យ មកដល់ ក៏​ឈ្លោះប្រកែក​គ្នា ហើយ​ចាប់​បោចសក់ និង​វាយ​ប៉ោង​មុខ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ យកមក​សួរនាំ ស្រាប់​តែមាន អ្នកប្រើប្រាស់ ថ្នាំញៀន ២​នាក់ បាន​ទូរ​សព្ទ័ មក​ទិញ​ថ្នាំ​។ ដោយ​និយាយថា ពួកគេ​ធ្លាប់​ទិញ ថ្នាំញៀន ពី​ឈ្មោះ សឺ​ម សើ ចំនួន ១៥​លើក​រួចហើយ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ចាត់ការ តាមច្បាប់​៕

P 1302A10 P 1302A19

Loading...