នារី​ម្នាក់​ត្រូវគេ​អាក​សម្លាប់ នៅក្នុង​ព្រៃត្រែង សង្ស័យ​ករណី​រំលោភ និង​ប្លន់​សម្លាប់​
​ដោយ វត្តភ្នំ ម៉ោង 10:03
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ នារីវ័យ​ក្មេង​​ម្នា​ក់ បាន​​បាត់​​ពី​ផ្ទះ ដោយ​​មិនដឹ​ង មូល​ហេតុ កាល​ពី​ថ្ងៃទី​​១២ ខែ​​កុ​ម្ភះ ឆ្នាំ​​២០១៨ វេ​លា​ម៉ោ​ង ១០​ព្រឹ​ក ហើយ​​ក្រុមគ្រួ​សារ បាន​ឃើញ​​ទារក អាយុ ៦​ខែ ដែល​​ត្រូវជា​​កូន យំ​នៅ​លើផ្ទះ បង្ក​កា​រភ្ញាក់​ផ្អើល នាំគ្នា​​ស្វែង​រក​។ 

​បន្ទាប់មក ឪពុក ជនរងគ្រោះ នាំ​សាច់ញាតិ ក្នុងភូមិ ដើររក រហូតដល់​ម៉ោង ៧​យប់ ទើប​ឃើញ សព​ជនរងគ្រោះ ដេកស្លាប់ ក្នុងព្រៃ​ត្រែង បន្លា​យួន ក្នុង​ដី​របស់ ឈ្មោះ ហុន ហេ ស្ថិតក្នុង​ភូមិ​ឃុំ ខាងលើ ចម្ងាយ​ពី​ផ្លូវ ប្រមាណ ២៥​ម៉ែត្រ​។​

​ជនរងគ្រោះ ឈ្មោះ ហ៊​ន ណាវី ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង មាន​សភាព ខោ​ស្រាត ត្រឹម​ភ្លៅ នៅលើ ក មាន​ស្លាកស្នាម មុត​ជិត ដាច់​បំពង់ក និង​បាត់ គ្រឿងអលង្កា មាស​ជាប់​នឹង​ខ្លួន មួយចំនួនទៀត​៕

P 1302A12 P 1302A21 P 1302A8 P 1302A5

Loading...