ដោយសារ​ជម្ងឺ មហារីក​ពោះវៀនធំ ចងក​បញ្ចប់ជីវិត បន្សល់ទុក​បណ្តាំ ៤​ទំព័រ​
​ដោយ វត្តភ្នំ ម៉ោង 09:53
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នា​ក់​ជា​នា​​យក សាលា​​វេស​​ស្ទើ​ន សា​ខា​​ទួល​គោក ត្រូវបា​ន​​គេ​​ប្រ​ទះ​ឃើញ ចងក​​ធ្វើអ​ត្ត​ឃាត ជាប់​នឹ​ង​ព្រិ​ល​ខ្យល់ ជញ្ជាំង​​ផ្ទះ ដោយ​​បន្ស​ល់​ទុក នូវ​បណ្តាំ គួរ​ឲ្យ​​រំជួល​ចិត្ត បង្ក​ឲ្យ​​មានការ​​ភ្ញាក់​ផ្អើល កាលពី​​វេលា​ម៉ោ​ង ១១​​និង​​០០នាទី ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ ចំណុច​ផ្ទះ​លេខ ២៤៨ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ដែល​ចងក សម្លាប់ខ្លួន មានឈ្មោះ លឹម ប៊ុន​លាង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ នាយក សាលា​វេស​ស្ទើ​ន សាខា​ទួលគោក ស្នាក់នៅ​ខាង​ប្រពន្ធ   ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ មាន​ស្រុកកំណើត នៅ​ភូមិ​កោះ​ជរ​រាប ឃុំ​កោះ​ត្បូង ស្រុក​ខ្សាច់កណ្តាល​។ មូលហេតុ ដែល​នាំ​ឲ្យ មានការ​ធ្វើអត្តឃាត គឺ​ដោយសារ​សព មាន​ជំងឺ មហារីក​ពោះវៀនធំ ធ្លាប់​វះ​ជាង ២​ខែ​មកហើយ នឹង​ដឹងថា មិនអាច​ព្យាបាល​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ឈ្មោះ លឹម ប៊ុន បាន​ចងក និង​ព្រិល​ខ្យល់ ជញ្ជាំង​ផ្ទះ ជាមួយ ខ្សែកាប​អុ​ប​តិច ហើយ​នៅក្បែរ សាកសព គឺមាន​សំបុត្រ សរសេរ​ទុក ចំនួន ៤​ទំព័រ ដែល​បានបញ្ជាក់ ចុងក្រោយ​ថា ការស្លាប់​របស់ខ្ញុំ គឺជា​ការធ្វើ អត្តឃាត ដោយ​រោគា ព្យាបាល​មិនជា ហើយ​ជុំវិញ ករណីនេះ ក្រុមគ្រួសារ​សព មិនបាន​ប្តឹងផ្តល់ អ្វី​នោះទេ ទើប​សមត្ថកិច្ច បានធ្វើ​ឯកសារ ប្រគល់​សព ឲ្យ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕  

P 1302A18 unnamed-5-4 unnamed-2-25 unnamed-3-20 unnamed-4-12

Loading...