ម្ដាយ​ឪពុក​យំ​បោក​ខ្លួន ដូច​សត្វ​អក ពេល​កូនប្រុស ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​
​ដោយ វត្តភ្នំ ម៉ោង 08:59
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តរតនគិរី ៖ កុមារា​​ម្នាក់ បាន​​ស្លាប់​​គួ​រ​ឲ្យ​​អា​ណិត ហើ​យ​​ឪពុ​ក​ម្តាយ បា​ន​ចោ​ទ​គ្រូ​ពេទ្យ ថា​ធ្វេ​សប្រ​ហែស ចាក់​​ថ្នាំ​កូ​ន​​គាត់ ខុស​ប​ច្ចេកទេ​ស បណ្តា​ល​​ឲ្យ​ស្លាប់​​ កាលពី​វេ​លា​ម៉ោ​ង ២​និ​ង​​៣០ នាទី​រ​សៀល ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុងមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ។ 

​លោកស្រី ទិ​ត្យ ស្រី​លាភ និង​លោក ហេង រស្មី រស់នៅ​ភូមិ​យោល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ជា​ឪពុកម្ដាយ កុមារា​រងគ្រោះ បានអោយដឹងថា កូនប្រុស​គាត់ ឈ្មោះ ហេង លី​ហួ អាយុ ១​ឆ្នាំ ស្លាប់​នៅ មន្ទីរពេទ្យ​ខាងលើ ពួកគាត់ មានការ​សង្ស័យ និង​ខឹងសម្បា ចំពោះ​បុគ្គលិក មន្ទីរពេទ្យ​។ គាត់​បាន​យក​កូន ទៅ​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​កូន​គាត់ មាន​ជំងឺរាគ​។​

​នៅ​ថ្ងៃទី​១ ខាង​ពេទ្យ អោយ​សម្រាក នៅ​បន្ទប់ សង្គ្រោះបន្ទាន់ រហូត​ធូរស្រាល និង​បាត់​រាគ   ក៏បាន​ដូរ​ទី​ឲ្យុ​ទៅ​នៅ បន្ទប់​កុមារ ផ្នែក​ខាងក្រោយ ម្តងវិញ​។ នៅ​ថ្ងៃកើតហេតុ មាន​ពេទ្យ​ស្រី​ម្នាក់ យក​ថ្នាំ​មកចាក់ រួច​ឲ្យ​លេបថ្នាំ ចំនួន ២​កំណាត់ ក៏​បន្ត​ដាក់​សេរ៉ូម ១​ប្លោក​។ ២០​នាទី​ក្រោយមក កូន​គាត់​ប្រកាច់ និង​ដកចង្កាមាន់ ធ្វើអោយ​គាត់ ភ័យ​ស្លន់ស្លោ រត់​ទៅ​ហៅ ពេទ្យ​ឲ្យ​មកជួយ​សង្គ្រោះ​។ រយៈពេល ៣០​នាទី ទើប​មាន​ពេទ្យ​ស្រី ២​នាក់ មក​មើ់ល តែ​កូន​គាត់ បាន​ដាច់ខ្យល់ ស្លាប់​បាត់ទៅហើយ​៕

P 1302A16 P 1302A14

Loading...