ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ក្បាល​នាគ មុខ​វត្ត​ចាក់អង្រែ ស្លាប់​គួរ​ឲ្យ​រន្ធត់​
​ដោយ វត្តភ្នំ ម៉ោង 07:07
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ យុវជន​​ម្នាក់ ជិះ​​ម៉ូតូ​ក្នុ​ង​​ល្បឿ​ន​​លឿន ជ្រុ​ល​​បុក​រ​បាំ​ង​ថ្ម ពុះ​ចែ​ក​​ទ្រូង ផ្លូវ​​ពេញ​ទំហឹ​ង បណ្តា​ល​ឲ្យ​ រងរ​បួស​ធ្ង​ន់  ត្រូវ​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ ហើយ​​បាន​​ស្លាប់ នៅតាម​​ផ្លូវ កាល​ពី​វេ​លា រំលង​អធ្រាត្រ​ ឈាន​ចូល​​​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​​២០១៨នៅ​ចំណុច មុខ​វត្ត ចាក់អង្រែ​ក្រោម តាម​បណ្តោយ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1V 5882 ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ល្បឿន​លឿន ពេលមកដល់ ចំណុចកើតហេតុ ក៏​រេ​ចង្កូត ទៅបុក​ក្បាល​នាគ ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ បោក​ក្បាល ផ្ទប់​នឹង​ទ្រូងផ្លូវ ហើយ​ម៉ូតូ ខ្ទាត​ជាង ៤០​ម៉ែត្រ ។ ភ្លាមនោះ​រថយន្ត សាមុយ បានមក​ដឹក ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ តែដោយសារ ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏បាន​ស្លាប់ ពេល​កំពុង​សង្គ្រោះ​៕

P 1302A1

Loading...