សង្ឃ​គង់នៅ​ក្នុង វត្ត​ស្វាយជ្រុំ ចាប់រំលោភ ក្មេងស្រី​រហូត​បានសម្រេច ៧​លើក  
​ដោយ វត្តភ្នំ ម៉ោង 06:19
ថ្ងៃទី13 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ លោ​កសង្ឃ​​កំ​ហូច មួ​យ​អង្គ ត្រូវ​បាន​ចា​ប់​​ផ្សឹក ដើម្បី​​ចាត់កា​រ​តា​មច្បា​ប់ ដោយ​សារ​លួ​ច មា​ន​ទំនា​ក់ទំន​ង​​ស្នេហា ជា​មួយ​អ​តីត អ្នក​​រួម​​ថ្នាក់ ឈានទៅ​ចាប់រំ​លោភ បា​នស​ម្រេច ចំនួ​ន ៧​លើ​ក បាន​ ៩​ដ​ង ត្រូវ​​ឪពុក​ម្តាយ​​ខាង​​ស្រីប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ឱ្យ​ចាប់​ឃាត់ខ្លួន នៅ​ម៉ោង ១៣ និង​៣០ នាទី​រសៀល ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ វត្ត​ស្វាយជ្រុំ ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ូ ផា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​លោកសង្ឃ ស្នាក់​នៅក្នុង វត្ត​ស្វាយជ្រុំ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស​ផន អាយុ ១២​ឆ្នាំ រស់នៅ​ឃុំ ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល ជា​សិស្ស រៀន​នៅ សាលា​អនុ​វិទ្យា​ល​យ័ ស្វាយជ្រុំ​។ ក្នុង​ឆ្នាំ​២០១៧ ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ​បាន​ស្គាល់គ្នា ក្នុងពេល​រៀន ភាសា​អង់​គេ្ល​ស បន្ទាប់មក ក៏មាន​ការទំនាក់ទំនង តាមរយ​:​ទូរស័ព្ទ រហូត​ក្លាយជា​ស្នេហា​។​

​បន្ទាប់មកទៀត ជនសង្ស័យ បាន​លួងលោម ក្មេងស្រី​រងគ្រោះ ដោយ​សន្យាថា និង​ចូល​ស្តីដណ្តឹង នៅពេល​ជនរងគ្រោះ គ្រប់​អាយុ ១៨​ឆ្នាំ​។ ក្រោយមក​ក៏បាន រួមភេទ​ជាមួយគ្នា បានសម្រេច​ចំនួន ៧​លើក ស្មើនឹង ៩​ដង ក្នុង​ឃ្លាំង ដាក់​សម្ភារ​: វត្ត​ស្វាយជ្រុំ​។ លុះដល់​ថ្ងៃកើតហេតុ ម្តាយ​ក្មេងស្រី រងគ្រោះ​ដឹង​រឿង ក៏​ដាក់​ពាក្យបណ្តឹង នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល ឲ្យ​ឃាត់ខ្លួន ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕

P 1302A15 P 1302A11 P 1302A22

Loading...