ទាញ​ដាវ​ចាក់​បងថ្លៃ មុត​ចំ​ក្រោម​ក្លៀក ខាងឆ្វេង ស្លាប់​នៅ​កន្លែងកើតហេតុ​
​ដោយ វត្តភ្នំ ម៉ោង 13:21
ថ្ងៃទី12 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកំពង់ធំ ៖ គ្រាន់តែ​​រឿង​ទំ​នា​ស់ មិនចេះ​​យោ​គ​យល់​​គ្នា បុរស​​ជា​​ប្អូន​ថ្លៃ បាន​​ទា​ញ​​ដាវ ចាក់​ប​ង​ថ្លៃ មុត​ចំ​​ក្រោ​ម​​ក្លៀក ខាង​ឆ្វេង ស្លាប់​​នៅ​នឹ​ង កន្លែ​ងកើ​ត​ហេតុ បង្ក​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេ​លា​ម៉ោ​ង ២២​​និង​​៣០ នា​ទី ថ្ងៃទី​​១១ ខែ​​កុ​ម្ភះឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ របស់​ឈ្មោះ សូ យៀវ ភេទ​ស្រី អាយុ ៥០​ឆ្នាំ នៅ​ភូមិ បឹង​ខាងត្បូង ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជន​ដែល​ស្លាប់ ឈ្មោះ លួ​ន ធូ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ នៅ​ភូមិ បឹង​ខា​ត្បូង ឃុំ​បឹង មុត​ចំ​ក្រោម​ក្លៀក ខាងឆ្វេង ស្លាប់​នៅ​នឹង កន្លែងកើតហេតុ​។  ដោយឡែក ជនបង្ក ឈ្មោះ ម៉ោ​ល មុត ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ផ្ទះ ជាមួយ​ជនរងគ្រោះ ត្រូវជា​ប្អូនថ្លៃ នៅ​ភូមិ​ឃុំ​កើតហេតុ បាន​គេចខ្លួនបាត់​។​

​កន្លងមក​បងថ្លៃ ដែលជា​ជនរងគ្រោះ ធ្លាប់បាន​ទាស់សំដី ជាមួយ​ប្អូនថ្លៃ ម្ដង​រួចមកហើយ ដោយ​បងថ្លៃ បាន​គំរាមថា នឹង​អាក ប្អូនថ្លៃ ចោល លុះ​ពេល​កើតហេតុ ប្អូនថ្លៃ កំពុង​ដេក នៅលើ​គ្រែ ខាងជើង​ផ្ទះ ពេលនោះ​បងថ្លៃ បានមក​ដល់ កាន់​ដាវ ទៅរក​រឿង​ប្អូនថ្លៃ ពេលនោះ​អ្នក​ទាំង​២ ក៏បាន​ប្រតាយប្រតប់​គ្នា រហូត ដល់​ប្អូនថ្លៃ ដណ្ដើមបាន​ដាវ​ហើយ ក៏​ចាក់ទៅលើ​បងថ្លៃ ត្រូវចំ​ក្រោម​ក្លៀក ខាងឆ្វេង ចំនួន ០១​ដាវ  ដោត​ជាប់​នឹង​ខ្លួន បណ្តាលអោយ​ស្លាប់ នៅនឹងកន្លែង​តែម្ដង​៕

P 1202A19 P 1202A17 P 1202A18

Loading...