ឡាន​ឡិច​ស៊ី​ស បុក​ស្លាប់​ទាំង ២​នាក់ ពេល​កំពុង​នាំគ្នា​សា​រោង អក​កា​ដង់​
​ដោយ វត្តភ្នំ ម៉ោង 12:20
ថ្ងៃទី12 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ មនុស្ស​​ប្រុស​​ស្រី ២​​នាក់ បា​ន​​ស្លាប់ មើល​ទៅ​គួ​រ​ឲ្យ​រ​ន្ធត់ ដោ​យសារ​រ​ថយ​ន្ត ឡិច​ស៊ី​ស​ បើក​បុ​ក​​ប៉ើង​​ផ្ទប់ ជាមួ​យ​ជ​ញ្ជាំង​​ផ្ទះ ពេល​​កំពុង​​នាំគ្នា​​សា​រោង អក​កា​ដង់ កាលពី​​វេលា​​ម៉ោង ០០​​និង​​៥០ នា​ទី ថ្ងៃទី​១​១ ខែកុ​ម្ភៈ ឆ្នាំ​២០​១៨ចំណុច​ផ្លូវ​លេខ​២១ ស្ថិត​ក្នុងភូមិ ផ្កូ​វ​បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​ឡិច​ស៊ី​ស RX300 ព​ណ៍ស ពាក់​ផ្លាកលេខ ភ្នំពេញ 1AE-5120 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន ធ្វើដំណើរ ពី​ជើង​មក​ត្បូង ។ ពេលមកដល់ ចំណុចកើតហេតុ ក៏បាន​បុក​ឈ្មោះ ចាន់ សុភា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ តន្ត្រីសម័យ នាយ ឆ្លាម មាន​ទីលំនៅ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល បណ្តាល​ឲ្យ​ស្លាប់ នៅ​និង​កន្លែង និង​ឈ្មោះ អន ស្រីអូន ភេទ​ស្រី អាយុ ១៤​ឆ្នាំ តន្ត្រីសម័យ មាន​ទីលំនៅ​ភូមិគរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ស្លាប់​នៅ​និង​កន្លែង ដែល​កំពុង​ឈរ​រើ​ដែក រោង​អក​កា​ដង់ នៅមុខ​ផ្ទះ របស់​ឈ្មោះ ហៃ ឃាន​។​

​ដោយសារ មិនទាន់​អស់​ល្បឿន រថយន្ត​បាន​បន្ត ទៅបុក​ផ្ទះ ប្រជាពលរដ្ឋ ឈ្មោះ អាំង ស្រី ភេទ​ប្រុស អាយុ ៧០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល បណ្ដាលអោយ ខូចខាត​ផ្ទះ ០១​ខ្នង និង​សំភារៈ មួយចំនួនធំ ភ្លាមៗ​នោះ អ្នកបើករថយន្ត បាន​រត់គេចខ្លួន បាត់​តែម្ដង​។ មន្ត្រី​ជំនាញ បាន​សន្និដ្ឋានថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ អ្នកបើកបរ​ស្រវឹង ហើយ​បើក​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កអោយមាន គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៕

P 1202A11 P 1202A12P 1202A14P 1202A16

Loading...