ឡាន​ដឹក​ដី​បើក​លឿន បុក​ម៉ូតូ​ពីក្រោយ ស្លាប់​ស្ត្រី​ម្នាក់ និង​របួសធ្ងន់ ២​នាក់​
​ដោយ វត្តភ្នំ ម៉ោង 11:04
ថ្ងៃទី12 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​​បាន​​ស្លាប់ និង​ ២​​នាក់​​ទៀត បាន​​រងរ​បួស​​ធ្ងន់ ដោ​យ​សារ រថ​យន្ត​ដឹ​ក​ដី បើក​​ក្នុង​​ល្បឿន​​លឿន បុក​ម៉ូតូ​​ពី​ក្រោយ យ៉ាង​ពេ​ញទំ​ហឹង កាល​ពី​វេ​លា​ម៉ោង ៩​និង​​១០ នាទី​​ព្រឹក ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​​២០១៨ ស្ថិត​នៅ​លើ ផ្លូវជា​តិ​លេខ​០៦  ខាងកើត​អធិការដ្ឋាន ស្រុក​ប្រាសាទបាគង ស្ថិតក្នុង​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទ ខេត្តសៀមរាប ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ច​យ ខាត់ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ  ជា​ប្ដី​អ្នកបើកបរ បាន​រងរបួស​ធ្ងន់ និង​ប្រពន្ធ ឈ្មោះ អែប តែម អាយុ ៥២​ឆ្នាំ រងរបួស​ធ្ងន់ រស់នៅ ភូមិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​អ្នកជិះ​ពីក្រោយ ដែល​ស្លាប់ ឈ្មោះ ឡែ​ម យឿ​ម ភេទ​ស្រី អាយុ ៦១​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​។ រថយន្ត​បង្ក​ម៉ាក ហ៊ី យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ SR 0119 ចង្កូត​ស្តាំ អ្នកបើកបរ បានដាក់​មេ​ប្រូច បាត់ស្រមោល​៕

P 1201 P 1202A

Loading...