កម្មករ​ម្នាក់ ធ្លាក់​ពីលើ​ដំបូល រោង​ឃ្លាំង ផ្ទុក​ដំឡូង​មី កម្ពស់ ១២​ម៉ែត្រ ស្លាប់​ភ្លាមៗ​
​ដោយ វត្តភ្នំ ម៉ោង 10:44
ថ្ងៃទី12 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ជា​ក​ម្មករ​ម្នា​ក់ បាន​​ស្លាប់​ យ៉ាង​​អា​ណោ​ច​អា​ធ័ម ដោយ​សារ​​ធ្លាក់ ពីលើ​​ដំ​បូល រោង​​ឃ្លាំង ផ្ទុក​​ដំឡូង​​មី កាលពី​​វេលា​​ម៉ោង ៧​និង​​៣០ នា​ទី ថ្ងៃទី​​១១ ខែ​កុ​​ម្ភះ ឆ្នាំ​​២០១៨ នៅត្រ​ង់ចំ​ណុច ស្តង់​ដំ​​ទ្បូ​ង​មី របស់​ឯ​កឧត្តមសេង ស៊ី​ណារិន ស្ថិតនៅ​ក្នុងភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ 

​សាក្សី​បាន​បញ្ជាក់ថា យុវជន​ម្នាក់​ឈ្មោះ ហួរ ហេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​លំនៅ ភូមិ​ពាម​ស៊ី​លៀង ឃុំ​ពាម​ស៊ី​លៀង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ កម្មករ សំណង់ បាន​ឡើងទៅ​ធ្វើការ ជួសជុល ដំបូល​រោង​ឃ្លាំង ផ្ទុក​ដំឡូង​មី ស្រាប់តែ​ធ្លាក់ តាម​ស័ង្កសី ដំបូល​រោង​ឃ្លាំង  ដែលមាន​កំពស់ ១២​ម៉ែត្រ បណ្តាលអោយ ស្លាប់​ភ្លាមៗ​តែម្តង​។ ក្រោយពេល​ពិនិត្យ​រួច សាកសព ជនរងគ្រោះ ត្រូវបាន​បញ្ជូន ទៅធ្វើ​បុណ្យ តាម​ប្រពៃណី នៅ​ស្រុកកំណើត​៕

P 1202A5 P 1202A8

Loading...