ប្រពន្ធ​ទើបនឹង​ឆ្លងទន្លេ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ទៅបុក​គូទ​ឡាន ស្លាប់​នៅក្នុង​ថ្លុកឈាម​
​ដោយ វត្តភ្នំ ម៉ោង 09:57
ថ្ងៃទី12 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​រាជធានី​ភ្នំពេញ ៖ យុវជន​​ម្នាក់ បាន​​ស្លាប់​​ភ្លា​មៗ នៅ​ក​ន្លែង​កើ​ត​ហេតុ និង​​ម្នាក់​ទៀត រងរ​បួ​ស​ធ្ងន់ ត្រូវ​រ​ថយ​ន្ត​​សាមុ​យ ដឹក​ទៅ​​មន្ទីរ​ពេទ្យ ដោយសា​រ​ជិះ​​ម៉ូតូ​​លឿន ជ្រុល​ទៅបុក ​ថ​យន្ត របស់​​រោង​ចក្រ ដែល​​ច​​ត​​ស្ងៀម កាលពី​​វេ​លា​​ម៉ោ​ង ៩​​​យប់ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​សួន កាណាឌីយ៉ា ស្ថិតនៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ ឈ្មោះ ចាន់ ណេ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល ជិត​មន្ទីរពេទ្យ ឯករាជ្យ​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​តា​នូ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង មាន​ប្រពន្ធ ទើបនឹង​ឆ្លងទន្លេ បាន​ជិត​មួយ​ខួប​។  ចំណែក​អ្នករបួស ឈ្មោះ តូច ហន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រូវជា​បងថ្លៃ​សព មានស្រុក​ណើ​ត ជាមួយគ្នា ។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​កូរ៉េ ឃ្លុប ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A 0915 ចត​ស្ងៀម នៅ​ខាងក្នុង​ទីលាន​សួន កាណាឌីយ៉ា ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់​តែមាន យុវជន ២​នាក់ ជិះ​ម៉ូតូ​ម៉ាក ហ្សូ​ម​ម័​រ ពណ៌​លឿង លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GI 8683 ធ្វើដំណើរ ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រថយន្ត ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​ម្នាក់ទៀត រងរបួស​ធ្ងន់​៕

P 1202A3 P 1202A1

Loading...