ឡើង​ជែង​មិន​ប្រយ័ត្ន ទៅបុក​ជាមួយ​ឡាន ក្នុងទិសដៅ​ច្រាស​គ្នា របួសធ្ងន់​ម្នាក់​
​ដោយ វត្តភ្នំ ម៉ោង 08:11
ថ្ងៃទី12 ខែFebruary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់ បាន​រង​របួស​​ធ្ងន់ ដោ​យសារ ឡើង​​ជែ​ង​មិន​​ប្រយ័​ត្ន ទៅ​បុក​​ជា​មួយ រថយ​ន្ត ក្នុងទិ​សដៅ​​ច្រា​ស​គ្នា កាល​ពី​វេលា​​ម៉ោង ១៧​និ​ង​២០ នា​ទី ថ្ងៃ​ទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២​០១៨ នៅ់​លើ​ផ្លូវជា​តិ​លេ​ខ​១ ចន្លោះ​គី​ឡូម៉ែ​ត្រ លេខ​​២២-២៣ចំណុច ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ភាគី​ខាង​ម៉ូតូ ម៉ាក​ហុង​សា វ៉េវ RSX សេ​១១០ ពណ៌​ក្រហម​ចាស់ ប្រភេទ​ស្រី ពាក់​ផ្លាកលេខ ព្រៃវែង 1G-9654 បើកបរ​ដោយ​ឈ្មោះ ឃុ​ត សារុន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រ​ពាំ​តា​អី ឃុំ​ព្រែ​កអី ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដែល​បើក​មាន ទិសដៅ​ពី​ភ្នំពេញ ទៅ​អ្នក​លឿង តាមផ្លូវ​ជាតិ​លេខ​១ ។ 

​ពេលមកដល់ ចំ​ណុ​កើតហេតុ បាន​បើក​ជែង រថយន្ត ដែល​បើក​ក្នុង ទិសដៅ​ស្របគ្នា ហើយ​ទៅបុក ជាមួយ​រថយន្ត ម៉ាក HYUNDAI ពណ៌​ស ប្រភេទ​ដឹកទំនិញ​ធុន​តូច ពាក់​ផ្លាក ក​-8616 ភព​3 បើកបរ​ដោយ ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាលអោយ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ​៕

P 1202A10 P 1202A6

Loading...