ផ្ទុះ​អាវុធ ៧​​គ្រា​ប់ ចេ​​ញ​​​ពី​​​​​​​ឃ្លាំ​​​​ង​​​​​ស្តុ​​ក​​​​ឈើ រប​​ស់​​​ឧក​​ញ៉ា តុ​​ប វិ​​ដា ក្នុ​ង​​ស្រុ​ក​​កោះ​​ញែ​ក គំរា​ម​​អ្ន​ក​កា​សែ​ត ជាង ២០​នាក់ រត់​​បា​ត​ជើ​ង​​ស​​ព្រា​ត​
​ដោយ វត្តភ្នំ ម៉ោង 12:30
ថ្ងៃទី29 ខែJanuary ឆ្នាំ2018
សូមរាយការណ៍

​ខេត្តមណ្ឌលគិរី ៖ អ្នក​កាសែ​ត ម​កពី​​បណ្ដា អង្គ​ភាព​​ផ្សេង​​ៗ​គ្នា ប្រមា​ណ​​ជាង ២​០​នាក់ ភ័យ​​ព្រលឹង​ចុង​សក់ រត់​បា​តជើ​ង​ស​​ព្រា​ត ខណៈ​​សម្លេង ផ្ទុះ​អាវុធ ៧​​គ្រា​ប់ ចេ​ញ​ក្នុង​​ឃ្លាំង ស្តុក​​ឈើ​រប​ស់ ឧក​ញ៉ា តុ​ប វិ​ដា កាល​ពី​វេលា​​ម៉ោង ៥​និ​ង​​៣០ នាទីល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨​។​

​ហេតុការណ៍​ផ្ទុះអាវុធ​នេះ បានកើត​ឡើង បន្ទាប់ពី​ក្រុមកម្មករ និង​មនុស្ស ម្នាក់ទៀត ដែល​គេ​ស្គាល់ឈ្មោះ ផា​ន្នា ជា​ប្អូនថ្លៃ​របស់ ឧកញ៉ា តុ​ប វិ​ដា ផ្ទាល់​គំរាម បាញ់សម្លាប់   នៅខាងមុខ ទីតាំង​ឃ្លាំង ស្តុក​ឈើ ដ៏​ធំ​មួយកន្លែង ស្ថិតនៅ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែល​នៅ​ស្ថិតនៅ ក្បែរ​សាលាស្រុក កោះ​ញែក ប្រហែល ៧០០​ម៉ែត្រ ប៉ុណ្ណោះ​។ យ៉ង​នា​ក៏ដោយ ភាគី​ខាង​ឈ្មួញ រកស៊ី​ដឹកឈើ បាន​លើកឡើងថា គ្មាន​ការផ្ទុះអាវុធ​អី​ទេ គ្រាន់តែ​ឮ សម្លេង​ផាវ ប៉ុណ្ណោះ ក្រុមអ្នកកាសែត នាំគ្នា​រត់​បាតជើង ស​ព្រាត​៕ 

W 2901A16

Loading...