ខឹង​ឪពុកមា​ស្តីបន្ទោស រឿង​ដើរលេង មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ ចងក​បញ្ចប់ជីវិត​
​ដោយ វត្តភ្នំ ម៉ោង 14:28
ថ្ងៃទី23 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តមណ្ឌលគិរី ៖ ដោយសារ​​ខឹង ឪពុក​មា​​ស្តីប​​ន្ទោស រឿង​​ដើរ​លេង មិន​ជួ​យ​ធ្វើ​​ការ​ងារ​​ផ្ទះ យុវជ​ន​​ម្នាក់ បាន​ច​ងក​​បញ្ចប់​ជីវិ​ត បង្ក​​ការ​ភ្ញាក់​ផ្អើល នៅ​វេលា​​ម៉ោង ០៧​​និង​៣០ ព្រឹក ថ្ងៃទី​​២៣ ខែ​មករា ឆ្នាំ​២​០១៨ នៅ​ចំ​នុច​ផ្ទះ​ ឈ្មោះ ឈុំ ដា ស្ថិតនៅ ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​ជនរងគ្រោះ ឈ្មោះ រឿន សុធា​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិអូរឫស្សី​១ សង្កាត់អូ​ឫស្សី ក្រុងក្រចេះ មុខរបរ សិស្ស ​បានយក​ក្រ​ម៉ាច​ងករ ជាប់​និង​ចំរឹង​បង្អួច បណ្តា ល​អោយស្លាប់ នៅនឹងកន្លែង​កើតហេតុ​។ មូលហេតុ ខឹង​ឳ​ពុក​មា ស្តីបន្ទោស​រឿង​មិន​ទៅ​ឃ្វាលគោ រវល់​លេង​បាល់​។ ក្រោយ​ពិនិត្យ​សាកសព សមត្ថកិច្ច បានប្រគល់ ទៅអោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

W 2301A33

Loading...