ចេញ​ល្បាត​តាម​ចាប់ ចោរលួច​ឡាន ប្រទះឃើញ សាំ​យ៉ុង លួច​ដឹកឈើ​ប្រណិត  
​ដោយ វត្តភ្នំ ម៉ោង 13:17
ថ្ងៃទី23 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកំពង់ឆ្នាំង ៖ រថយ​ន្ត​​សាំ​​យ៉ុង ដឹក​ឈើ​​ប្រណិ​ត មួយ​គ្រឿង ត្រូវ​បាន​​សម​ត្ថ​កិច្ច នគរ​បាល​​កា​​រិ​យា​ល័យ​ ព្រហ្មទណ្ឌ​កំ​រិ​ត​​ស្រាល ធ្វើកា​រ​​បង្ក្រាប ពេ​ល​កំ​ពុង​ល្បា​ត តាម​ផ្លូវ​ជាតិ កាលពី​​វេលា​​ទៀប​ភ្លឺ ថ្ងៃទី​​២៣ ខែ​មក​រា ឆ្នាំ​២​០១៨ នៅលើ​​កំណា​ត់ ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។  

​រថយន្ត​ដឹកឈើ​ខាងលើ  ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ ភ្នំពេញ 2H5576 ទិសដៅ​ពី​ជើង​ទៅ​ត្បូង មាន​ដឹកឈើ គ្រប​ភួយ​ពីលើ​ជិត និង​មាន​បិទ​កញ្ចក់ បន្លំ​ភ្នែក​សមត្ថកិច្ច បើក​ឆ្លងកាត់​ខេត្ត​។ ប្រភព​មួយ បាន​បង្ហើប​អោយដឹងថា  សមត្ថកិច្ច បាន​ប្រទះឃើញ រថយន្ត​ខាងលើ ក៏​ឃាត់​ធ្វើការ​សួ​នាំ ភ្លាមៗ​នោះ ឃាត់ខ្លួន​បាន ១​នាក់ និង​ម្នាក់ទៀត បាន​រត់​គេចខ្លួនបាត់ និង​ប្រទះឃើញ នៅក្នុង​រថយន្ត មាន​ដឹកឈើ​ប្រណិត ទើប​នាំមក​រក្សាទុក និង​រៀបចំ​កសាង​ឯកសារ បញ្ជូន​ទាំង​មនុស្ស ទាំង​រថយន្ត បន្តទៅ​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ តាម​និតិ​វិធី​ផងដែរ​៕ ដោយ ទេ​ពក​ង្រី​

W 2201A230 W 2301A31

Loading...