មេ​ឈ្មួញ សា​ន ច​​យ នៅ​តែ​មា​ន​​អំ​​ណា​ច​​ដឹ​ក​​ឈើ​​ ចេ​​ញ​​ពី​តំប​ន់​​ព្រៃ​​ស​ហគ​ម​ន៍ អូរ​​ល្វា​ក់​ យ​កទៅ​ដា​ក់​​នៅ ដី​សម្ប​ទា​ន​​ក្រុម​ហ៊ុន ដូន​ពេញ​
​ដោយ វត្តភ្នំ ម៉ោង 11:04
ថ្ងៃទី23 ខែJanuary ឆ្នាំ2018
សូមរាយការណ៍

​ខេត្តរតនគិរី ៖ មេ​ឈ្មួញ សាន ច​យ នៅ​តែមា​ន​​អំ​ណាច កាប់​​ឈើ និង​​ដឹក​ជញ្ជូន​​ឈើ ខុស​ច្បាប់​​ចេ​ញពី​ តំបន់​​ព្រៃ​​សហ​គ​មន៍ អូរ​​ល្វា​ក់ ជាប់​​ព្រំប្រ​ទល់ ស្រុក​​លំផា​ត់ ខេត្តរ​តនគិរី និ​ង​ស្រុក​​កោះ​ញែក ខេត្ត​មណ្ឌលគិ​រី យក​ទៅ​ស្តុ​ក​ទុក ក្នុង​​ចម្ការ​ដូងប្រេង ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដូនពេញ ហើយ​បន្ទាប់មក ដឹកជញ្ជូន​ចេញ ទៅ​ស្រុក​យួន យ៉ាង​រលូន​។ 

​ប្រភពពី​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ នៅ​តំបន់​អូរ​ល្វា​ក់ បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍ ក្នុង​មូលដ្ឋាន​ពួកគាត់ កំពុង​ត្រូវបាន​មេ​ឈ្មួញ សាន ច​យ បំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មិនឃើញ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ ទប់ស្កាត់​នោះទេ​។ ទាល់​តែមាន ការឃុបឃិត ជា​ប្រព័ន្ធ​ពី សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​មេ​ឈ្មួញ សាន ច​យ អាច​កាប់​ឈើ និង​ដឹកឈើ តាម​រថយន្ត យី​ឌុប​ធំៗ​ចំណុះ រាប់សិប​តោន ចេញពី​តំបន់​អូរ​ល្វា​ក់ ឆ្លងកាត់​ស្រុក​លំផាត់ ក្រុង​បាន​លុង តាមផ្លូវ​ជាតិ​លេខ​៧៨ ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ យ៉ាង​រលូន​។​

​ប្រភព​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ សាន ច​យ បាន​ប្រមូល​កម្មករ និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ឲ្យ​ចូល​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ​សហគមន៍ ដោយ​ប្រើប្រាស់ រថយន្ត​ប្រភេទ វ៉េ​អង ដែលមាន​ចំណុះ រាប់សិប​ម៉ែត្រគូប ឬ​រាប់សិប​តោន​។ ទំនងជា មេ​ឈ្មួញ សាន ច​យ ចេះ​បែងចែក ផលប្រយោជន៍ ដល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អាច​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​អូរ​ល្វា​ក់ យ៉ាង​រលូន ហើយ​ប្រធាន មន្ទីរ​បរិស្ថាន ខេត្តរតនគិរី ក៏ដូចជា​ប្រធាន មន្ទីរ​កសិកម្ម និង​មេ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី សុទ្ធតែ​រក្សា ភាព​ស្ងៀមស្ងាត់​៕

W 2301A22


Loading...