ចេញពី​ស្រុកកំណើត មក​ធ្វើក​ម្មករ នៅ​កីឡដ្ឋាន​កោះធំ ឆក់​ស្លាប់​គួរ​ឲ្យ​អាណិត​
​ដោយ វត្តភ្នំ ម៉ោង 12:09
ថ្ងៃទី23 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តកណ្ដាល ៖  បុរស​ម្នា​ក់​បា​ន​​ស្លាប់ ដោ​យ​សារ ករណី​​ធ្វេស​ប្រ​ហែស បណ្តាល​​ឲ្យ ឆក់​​ចរន្ត​អគ្គិ​សនី បង្ក​​ការភ្ញា​​ក់ផ្អើល កាល​ពី​វេលា​​ម៉ោង ១៦​និ​ង​៥០ នាទី​ ថ្ងៃទី​២​២ ខែមករា ឆ្នាំ​២០១៨ នៅ​​ចំណុច កីឡដ្ឋា​ន​​កោះធំ​ ស្ថិត​ក្នុង ភូមិ​​ព្រែក​​ថ្មី ឃុំ​​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ ចិត្ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ សំណង់​កីឡដ្ឋាន​កោះធំ ស្នាក់នៅ កីឡដ្ឋាន កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល ស្រុកកំណើត​នៅ ភូមិ​បត់ ឃុំ​ដូន​ពេល ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ជនរងគ្រោះ បានមកពី ស្រុកកំណើត ធ្វើជា​កម្មករសំណង់ នៅ​កីឡដ្ឋាន​កោះធំ ស្ថិតក្នុង ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។​

​នៅវេលា​កើតហេតុ ជនរងគ្រោះ បានរៀបចំ ម៉ូ​ទ័​រ​បូមទឹក ដើម្បី​លាង​សំអាត​សំភារៈ​សំណង់ ហើយក៏​បាន​ចុះ ទៅក្នុង​ទឹក ភ្លាមនោះ ជនរងគ្រោះ​ក៏​ដួល នៅក្នុង​ទឹក ឃើញ​ដូចនេះ កម្មករសំណង់ ដែល​ធ្វើការ​ជាមួយគ្នា ក៏បាន​ទាញ​ម៉ូ​ទ័​រ បូមទឹក ឡើងលើ​គោក រួច​ផ្តាច់​ចរន្ត​ភ្លើង នាំគ្នា​ចុះ​លើក​ជន​រង គ្រោះ​ពី​ក្នុង​ទឹក ជួយ​ធ្វើ​ចលនា ហើយ​បាន​ដឹក​ទៅ មន្ទីរពេទ្យបង្អែក ស្រុក​កោះធំ  តែ​ជនរងគ្រោះ បាន​ស្លាប់ បាត់ទៅហើយ​៕

W 2301A20 W 2301A21

Loading...