រួមភេទ​ជាមួយ​ក្មេងស្រី ហើយ​ចង់​ដោះដៃ ម្តាយ​នាង​ប្តឹង ឲ្យ​ប៉េអឹម​ឃាត់ខ្លួន​
​ដោយ វត្តភ្នំ ម៉ោង 11:42
ថ្ងៃទី23 ខែJanuary ឆ្នាំ2018
សន្តិសុខ និងសង្គម

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង ក​ងរា​ជអាវុ​ធ​ហត្ថ ខេត្ត​បន្ទា​យ​មាន​ជ័យ បាន​ធ្វើកា​រ​ស្រា​វ​ជ្រាវ រកមុខ​​សញ្ញា ជន​ស​ង្ស័យ និង​​ឃាត់​ខ្លួន បុរ​ស​ម្នា​ក់ ទាក់ទិ​ន​ក​រណី រួមភេ​ទ​ជាមួយ ក្មេង​ស្រី មិន​ទាន់​​គ្រប់​​អាយុ ដោ​យយោ​ង​តា​ម ពាក្យ​ប​ណ្តឹង ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ របស់​ឈ្មោះ អ​.​ច​.​ន ភេទ​ស្រី អាយុ ៤៦​ឆ្នាំ ត្រូវជា​ម្តាយ​របស់ ជនរងគ្រោះ​ឈ្មោះ ព​.​ល​.​ភ ភេទ ស្រី អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។ 

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន  ឈ្មោះ សង់ វ៉ាន់​នី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ត្រូវ​នាំមក​សាកសួរ នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​។ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន រួមភេទ​ជាមួយ ជនរងគ្រោះ កាលពី​ចន្លោះ ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨ ហើយ​មាន បំណង​គេចវេស មិន​ព្រម​ទទួលខុសត្រូវ ក៏ត្រូវ​ម្តាយ​នាង​ប្តឹង ឲ្យ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន តែម្តង​៕

W 2301A65 W 2301A9

Loading...